ព័ត៌មានអន្តរជាតិ

អុញនោះ! កូរ៉េខាងជើង ព្រមានប្រើកម្លាំងយោធា ប្រឆាំងនឹងអាមេរិកវិញដូចគ្នា ប្រសិនបើចាំបាច់

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធបានប្រមាថមាក់ងាយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការលើកឡើង ពីការប្រើប្រាស់កម្លាំង ប្រឆាំងនឹងរដ្ឋកុម្មុយនិស្ត ដោយថាខ្លួននឹងចាត់វិធានការ “បន្ទាន់” ដែលជាកម្លាំងយោធាវិញដូចគ្នា ប្រសិនបើចាំបាច់។

លោកប៉ា ជុងជុន បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលដឹកនាំដោយកងទ័ពកូរ៉េខាងជើងថា “រឿងមួយដែលខ្ញុំចង់បញ្ជាក់ច្បាស់ គឺថាការប្រើប្រាស់កម្លាំងប្រដាប់អាវុធ មិនមែនជាឯកសិទ្ធិ របស់សហរដ្ឋអាមេរិកនោះទេ” ។

សេចក្តីថ្លែងការណ៍ បានបន្ថែមទៀតថា“ អ្នកណាម្នាក់អាចស្មានបានថា នឹងមានសកម្មភាពអ្វីដែលកូរ៉េខាងជើង នឹងឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិក ធ្វើសកម្មភាពយោធា ប្រឆាំងនឹងកូរ៉េខាងជើង”៕ ដោយ៖ ឈូក បូរ៉ា

To Top