ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក បញ្ចប់កិច្ចចរចាជុំទី៤ ស្ដីពីការចែករំលែក ចំណាយយោធា

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបញ្ចប់កិច្ចចរចាមួយផ្សេងទៀត នៅថ្ងៃពុធ (ម៉ោងនៅសហរដ្ឋអាមេរិក) ស្តីពីការចែករំលែក ការចំណាយ សម្រាប់ការថែរក្សា កងទ័ពអាមេរិកនៅកូរ៉េខាងត្បូង ដោយភាគីទាំងពីរ មានភាពដាច់ឆ្ងាយពីគ្នាថាតើក្រុងសេអ៊ូល គួរដាក់បន្ទុកប៉ុន្មាន។

ក្រសួងការបរទេស របស់ទីក្រុងសេអ៊ូល បានឲ្យដឹងនៅក្នុងការបញ្ចប់ការចរចារយៈពេលពីរថ្ងៃនៅទីក្រុងវ៉ាស៊ីនតោន លោក Jeong Eun-bo ប្រធានអ្នកចរចារបស់ទីក្រុងសេអ៊ូល និងសមភាគីអាមេរិក របស់លោក គឺលោក James DeHart បានយល់ព្រមជួបគ្នាម្តងទៀតនៅក្នុងទីក្រុងសេអ៊ូល នៅមុនចុងខែនេះ ដើម្បីបន្តកិច្ចពិភាក្សានេះ។

ក្នុងកិច្ចចរចានេះកូរ៉េខាងត្បូង បានសង្កត់ធ្ងន់លើចំណុចរបស់ខ្លួន ដែលថាការចរចាគួរតែត្រូវបានធ្វើឡើង នៅក្នុងក្របខ័ណ្ឌបច្ចុប្បន្ន នៃកតិកាសញ្ញាចែករំលែកតម្លៃ ដែលត្រូវបានគេស្គាល់ថា ជាកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ហើយត្រូវតែបង្កើតកិច្ចព្រមព្រៀង“ យុត្តិធម៌សមហេតុផល និងអាចទទួលយកបាន”៕

ដោយ ឈូក បូរ៉ា

To Top