ព័ត៌មានអន្តរជាតិ

អតីតជំទាវទី១អាមេរិក មីហ្សែល អូបាម៉ា និងតារាសម្តែង Julia Roberts នឹងចូលរួមកម្មវិធីអប់រំនៅវៀតណាម

ហាណូយ៖ មូលនិធិអូបាម៉ា បានបញ្ជាក់ថា តារាសម្តែង Julia Roberts នឹងចូលរួមជាមួយ លោកស្រី មីហ្សែល អូបាម៉ា នៅក្នុងប្រទេសវៀតណាម នៅថ្ងៃទី ៩ ខែធ្នូនេះ ក្នុងនាមសម្ព័ន្ធភាពឱកាសកុមារីភាព របស់មូលនិធិអូបាម៉ា ដើម្បីជួបជាមួយ អង្គការអប់រំក្មេងស្រីក្នុងតំបន់។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា អតីតស្ត្រីទីមួយរបស់អាមេរិក និងតារាសម្តែងដែលទទួលបានពានរង្វាន់ នឹងបង្ហាញពីសារសំខាន់ នៃការអប់រំ ដើម្បីជួយក្មេងស្រីវ័យជំទង់ ឱ្យឈានដល់សក្តានុពលពេញលេញរបស់ពួកគេ។ មូលនិធិអូបាម៉ា បានបង្កើតសម្ព័ន្ធភាព ឱកាសក្មេងស្រីកាលពីឆ្នាំមុន។

មូលនិធិអូបាម៉ា កំពុងរៀបចំការជួបជុំ របស់មេដឹកនាំអប់រំចំនួន ២០០ នាក់ មកពីអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុង គូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែធ្នូ៕ ប្រែសម្រួលៈ ណៃ តុលា

To Top