ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បើនៅតែពិភាក្សា ប្រឆាំងទៅនឹងបញ្ហាសិទ្ធិមនុស្ស ក្នុងប្រទេសរបស់ខ្លួន

បរទេស: នៅថ្ងៃព្រហស្បតិ៍ទី៥ ខែធ្នូនេះ ប្រទេសកូរ៉េខាងជើង បានប្រកាសប្រាប់ ទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា ការពិចារណា ឬការពិភាក្សាណាមួយ អំពីស្ថានភាពសិទ្ធិមនុស្សរបស់ប្រទេសនេះ វាគឺជាសកម្មភាពបង្កហេតុធ្ងន់ធ្ងរ ហើយទីក្រុងព្យុងយ៉ាង នឹងឆ្លើយតបយ៉ាងខ្លាំងផងដែរ។

ឯកអគ្គរដ្ឋទូតប្រទេសកូរ៉េខាងជើង ប្រចាំនៅអង្គការសហប្រជាជាតិ លោក Kim Song បានថ្លែងបែបជាសេចក្តីព្រមានមួយ នៅក្នុងលិខិតដែលត្រូវបានមើលឃើញ ដោយក្រុមអ្នកសារព័ត៌មានរ៉យទ័រ ដោយក្នុងនោះជឿជាក់ថា កូរ៉េខាងជើងបានទទួលព័ត៌មាន អំពីផែនការនៃក្រុមសមាជិកជាច្រើន នៃក្រុមប្រឹក្សាដែលមានសមាជិក១៥រូប មានគម្រោងស្នើសុំការប្រជុំនៅខែនេះ ស្តីពីការរំលោភសិទ្ធិមនុស្ស នៅប្រទេសកូរ៉េខាងជើង។

ផ្ទាំងពាណិជ្ជកម្ម

មេដឹកនាំកូរ៉េខាងជើង Kim Jong Jun និងប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានជួបគ្នាចំនួនបីដងមកហើយ ចាប់តាំងពីខែមិថុនាឆ្នាំមុន ក្នុងគោលបំណងបន្តកិច្ចព្រមព្រៀងមួយ ដែលទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា នឹងអាចនាំឱ្យកូរ៉េខាងជើង រំសាយកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។ ប៉ុន្តែមិនទាន់មានការរីកចម្រើនអ្វីទេ ហើយទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងមីស៊ីលផ្លោង រយៈចម្ងាយខ្លីជាបន្តបន្ទាប់ រហូតមកដដែល៕

ប្រែសម្រួល:ស៊ុនលី

To Top