វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ បានដាក់សម្ពាធលើបណ្តាប្រទេសអឺរ៉ុបនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង ឱ្យបង់ថ្លៃការពារខ្លួនដោយស្មើភាពនៅពេលលោកចូលរួមកិច្ចប្រជុំកំពូល នៃសម្ព័ន្ធមិត្តកាលពីថ្ងៃពុធ នៅទីក្រុងឡុងដ៌។
នៅក្នុងសេចក្តីប្រកាសមួយ ដែលត្រូវបានចេញផ្សាយបន្ទាប់ ពីកិច្ចប្រជុំរយៈពេល ២ ថ្ងៃដើម្បីរំលឹកខួបលើកទី ៧០ នៃសម្ព័ន្ធមិត្តមេដឹកនាំនៃសមាជិកណាតូ បានឲ្យដឹងថាពួកគេបានប្តេជ្ញាចិត្ត“ ចែករំលែកការចំណាយ និងទំនួលខុសត្រូវ” នៃសន្តិសុខរបស់ពួកគេ ខណៈដែលកត់សម្គាល់ថាឥទ្ធិពលដែល កំពុងកើនឡើងរបស់ប្រទេសចិន កំពុងបង្ហាញ“ ឱកាសនិង បញ្ហាប្រឈម “ដែលចាំបាច់ត្រូវដោះស្រាយជាក្រុម។
សមាជិកណាតូ បានឯកភាពគ្នាក្នុងឆ្នាំ២០១៤ ថាប្រទេសនីមួយៗនឹងឆ្ពោះទៅរកការចំណាយ ២ ភាគរយនៃផលិតផល ក្នុងស្រុកសរុបរបស់ខ្លួនសម្រាប់ វិស័យការពារជាតិនៅឆ្នាំ២០២៤។ នៅចុងឆ្នាំ២០២០ សមាជិកមិនមែនអាមេរិក នឹងបង្កើនការចំណាយការពារជាតិរបស់ខ្លួនចំនួន ១៣០ ពាន់លានដុល្លារចាប់តាំងពីឆ្នាំ២០១៦ ។ គេរំពឹងថានឹងកើនឡើងដល់ ៤០០ ពាន់លានដុល្លារ នៅឆ្នាំ ២០២៤៕ ដោយ ឈូក បូរ៉ា