ព័ត៌មានអន្តរជាតិ

ប៉ង់តាហ្គោន៖ អាមេរិក មិនដែលបោះបង់ជម្រេីសយោធា សម្រាប់កូរ់េខាងជេីងនោះទេ

វ៉ាស៊ីនតោន៖ មន្រ្តីមន្ទីរប៉ង់តាហ្គោន​ បានឲ្យដឹងកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក មិនដែលដកជម្រេីសយោធាចេញពីតុនៅពេល ដែលទាក់ទងជាមួយកូរ៉េខាងជើង និងបានបង្ហាញការអត់ធ្មត់មិនឆ្លើយតបរាល់ការបង្កហេតុ របស់កូរ៉េខាងជើងនោះទេ។

លោក Heino Klinck ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិ អាស៊ីបូព៌ាក៏បានព្រមានផងដែរថា ខណៈមន្ទីរប៉ង់តាហ្គោនបានផ្តល់កន្លែង សម្រាប់ក្រសួងការបរទេសប្រើការទូត ដើម្បីរុះរើកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលប្រហែលជាមិនមាននោះទេ។

ការអត្ថាធិប្បាយបានកើតឡើង ប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានគំរាមចាត់វិធានការដែលត្រូវគ្នាភ្លាមៗប្រសិនបើ សហរដ្ឋអាមេរិកប្រើកម្លាំង យោធាប្រឆាំងនឹងខ្លួន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងនៅទីក្រុងឡុងដ៍ កាលពីថ្ងៃអង្គារថាសហរដ្ឋអាមេរិក អាចចាប់ផ្តើមសកម្មភាព យោធាប្រសិនបើចាំបាច់ ៕

ដោយ ឈូក បូរ៉ា

To Top