សេធ៊ូល៖ ជំនួយការជិតស្និទ្ធ របស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោស ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលហៅលោកថា ជាបុរសរ៉ូកែតជាថ្មីម្តងទៀត ដោយថាវាតំណាង ឱ្យបញ្ហាប្រឈមដ៏គ្រោះថ្នាក់បំផុត។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសទីមួយ លោក Choe Son Hu បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អ្វីដែលធ្វើឱ្យយើង មានអារម្មណ៍អាក្រក់ជាងនេះទៀតនោះ គឺថាគំរូនៃរូបរាង ត្រូវបានគេប្រើដោយចៃដន្យ ដោយគ្មានសុជីវធម៌ នៅពេលនិយាយ អំពីភាពជាអ្នកដឹកនាំកំពូល នៃសេចក្តីថ្លៃថ្នូររបស់កូរ៉េខាងជើង” ។
កាលពីដើមសប្តាហ៍នេះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងឡុងដ៌ថាលោក គីម “ចូលចិត្តបាញ់បញ្ជូនរ៉ុក្កែតមែនទេ? នោះហើយជាមូលហេតុ ដែលខ្ញុំហៅលោកថា Rocket Man” ដោយប្រើកម្លាំងយោធាប្រទេស របស់លោកប្រឆាំងនឹងកូរ៉េខាងជើង ប្រសិនបើចាំបាច់៕ ដោយ៖ ឈូក បូរ៉ា