ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ប្ដេជ្ញាសហការ ជាមួយប្រទេសជិតខាង ដើម្បីជំរុញកិច្ចចរចានុយក្លេអ៊ែរ

សេអ៊ូល៖ ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខជាតិ របស់កូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានពិនិត្យឡើងវិញ នូវការវិវឌ្ឍន៍ដែលកំពុងកើតឡើង នៅឧបទ្វីបកូរ៉េ និងប្តេជ្ញាបង្កើន កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ដើម្បីជំរុញឱ្យមានការចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ឆ្ពោះទៅមុខ។

នៅក្នុងសម័យប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ NSC សមាជិករបស់ខ្លួន ក៏បានពិនិត្យមើលលទ្ធផល នៃកិច្ចប្រជុំកំពូលពិសេស កាលពីសប្តាហ៍មុន រវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសជាសមាជិកអាស៊ាន នៅទីក្រុងប៊ូសាន ចម្ងាយ ៤៥០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល ហើយបានសម្រេចចិត្ត ចាត់វិធានការចាំបាច់ ដើម្បីអនុវត្តកិច្ចព្រមព្រៀង។

ក្រុមប្រឹក្សានេះ ក៏បានពិភាក្សាវឌ្ឍនភាព ក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក ជុំវិញការវិលត្រឡប់ ទៅរកមូលដ្ឋានទ័ពអាមេរិក នៅខាងត្បូងនៅទីនេះ។ នៅក្នុងខែសីហា ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា ខ្លួននឹងស្វែងរកការវិលត្រឡប់មកវិញ នូវមូលដ្ឋានទ័ពអាមេរិកចំនួន ២៦ ហើយសហរដ្ឋអាមេរិក បានឲ្យដឹងផងដែរថា ខ្លួនបានប្តេជ្ញាចិត្ត ក្នុងការវិលត្រឡប់ការដំឡើងជាថ្មី តាមដែលអាចធ្វើទៅបាន៕ ដោយ ៖ ឈូក បូរ៉ា

To Top