ព័ត៌មានអន្តរជាតិ

លោក John Kerry គាំទ្រលោក Joe Biden ប្រកួតប្រជែង យកតំណែងប្រធានាធិបតី

វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិកលោក John Kerry កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តគាំទ្រការប្រកួតប្រជែង តំណែងប្រធានាធិបតី របស់អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ។

លោក John Kerry បានសរសេរ តាមបណ្តាញសង្គមថា “ដំបូងខ្ញុំមិនគាំទ្រលោក Joe នោះទេ ពីព្រោះខ្ញុំស្គាល់លោកយូរមកហើយ ប៉ុន្តែដោយសារខ្ញុំស្គាល់លោកច្បាស់ លោកនឹងត្រៀមខ្លួនជាស្រេច នៅថ្ងៃណាមួយ ដើម្បីបង្រួបបង្រួមប្រទេស និងពិភពលោក ដែលប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ បានបែកបាក់គ្នា” ។

ក្នុងនាមជាបេក្ខជន ប្រធានាធិបតីប្រជាធិបតេយ្យឆ្នាំ២០០៤ សម្រាប់សេតវិមាន និងជាសមាជិកព្រឹទ្ធសភា ៥ រូប ដែលតំណាងឱ្យរដ្ឋម៉ាសាឈូសេត លោក John Kerry នឹងចូលរួមជាមួយលោក Joe Biden សម្រាប់ការធ្វើយុទ្ធនាការ នៅថ្ងៃខាងមុខនេះ។

លោក Joe Biden មានវ័យ ៧៧ ឆ្នាំ បានបម្រើការ ជាអនុប្រធានាធិបតីពីឆ្នាំ២០០៩ ដល់ឆ្នាំ ២០១៧ រហូតដល់ពេលនោះ ជាអាណត្ដិរបស់ប្រធានាធិបតីអាមេរិក លក បារ៉ាក់ អូបាម៉ា ហើយលោក John Kerry ជារដ្ឋលេខាធិការរដ្ឋបាល របស់លោកអូបាម៉ា ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧៕ ដោយ៖ ឈូក បូរ៉ា

To Top