ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ព្រមានថា អាចបន្ដសង្គ្រាមពាក្យសម្ដី ប្រឆាំងនឹងអាមេរិក

សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូប បានលើកឡើងថា សុន្ទរកថាថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងផ្តោតលើការប្រើប្រាស់ កម្លាំងយោធាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយបានមាក់ងាយមេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន នឹងក្លាយជាបញ្ហាប្រឈមដ៏គ្រោះថ្នាក់បំផុត ប្រសិនបើពួកគេ មិនបានធ្វើឱ្យមានកំហុស។

អនុរដ្ឋមន្រ្តី ក្រសួងការបរទេសកូរ៉េខាងជើង លោក Choe Son-hui បានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានធ្វើឡើង ដោយទីភ្នាក់ងារព័ត៌មានផ្លូវការ របស់កូរ៉េខាងជើង ដោយព្រមានថា ទីក្រុងព្យុងយ៉ាង អាចនឹងបន្ដសង្គ្រាមពាក្យសម្ដី ប្រឆាំងនឹងសហរដ្ឋអាមេរិក ប្រសិនបើការបង្ហាញស្រដៀងគ្នានេះ ត្រូវបានប្រើម្តងទៀត។

នៅពេលចូលរួម ក្នុងកិច្ចប្រជុំកំពូលណាតូ នៅចក្រភពអង់គ្លេស កាលពីថ្ងៃអង្គារលោក ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចប្រើកម្លាំង ប្រសិនបើចាំបាច់ត្រូវតែទទូច ដល់កូរ៉េខាងជើង និងមេដឹកនាំលោក គីម ជុងអ៊ុន ឱ្យគោរពកិច្ចព្រមព្រៀង ក្នុងការរំសាយអាវុធនុយក្លេអ៊ែរ៕ ដោយ៖ ឈូក បូរ៉ា

To Top