បរទេស: BBC ចេញផ្សាយនៅថ្ងៃសុក្រ ទី៦ ខែធ្នូ បានឲ្យដឹងថាកូដកម្មលើកំណែទម្រង់ ប្រាក់សោធនដែលបានគ្រោងទុកកំពុងតែបាន ធ្វើឱ្យប្រទេសបារាំងជាប់គាំង ២ថ្ងៃជាប់គ្នាគិតត្រឹមថ្ងៃព្រហស្បតិ៍។
គេអាចមើលឃើញថា សហជីពជាច្រើនរួមទាំង កម្មករផ្លូវដែកនិងមេត្រូបាននាំគ្នា បោះឆ្នោតសម្រេចដើម្បីឲ្យ មានការពង្រីកកូដកម្មនេះកាន់តែ ធំឡើយហើយដែលវានឹង មានន័យថាការរំខានដ៏ធំមួយ ចំពោះសេវាកម្មសំខាន់ៗនានា ក្នុងប្រទេសនឹងបន្តកើតមាន។
ប្រភពដដែលបានសរសេរទៀតថា គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះក្រុមបាតុករតវ៉ា បានកើនចំនួនទៅដល់ ៨០ម៉ឺននាក់ នៅទូទាំងទីក្រុងនានាក្នុងប្រទេស។
គួរឲ្យដឹងដែរថា ក្រុមបាតុករបាននាំគ្នា បង្ហាញការខឹងសម្បារដោយមិនពេញចិត្ត ទៅនឹងច្បាប់ថ្មីដែលទាញឲ្យពួកគេ ចូលនិវត្តន៍យូរជាង មុនឬក៏ប្រឈមមុខទៅនឹង ការកាត់បន្ថយប្រាក់ សោធននិវត្តន៍របស់គេ៕
ប្រែសម្រួល: ស៊ុន លី