បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ លោក Steven Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារ សហរដ្ឋអាមេរិក បានទទូចដល់ធនាគារពិភពលោក ឱ្យបញ្ចប់ការសិក្សាលើ ប្រទេសចិនពីកម្មវិធីផ្តល់ប្រាក់កម្ចីរបស់ខ្លួន សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាបដោយនិយាយថា លោកសូមប្រឆាំងនឹង ការជំរុញរបស់ធនាគារ សម្រាប់ការផ្តល់ប្រាក់កម្ចីឱ្យ រដ្ឋាភិបាលទីក្រុងប៉េកាំងនេះ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ធនាគារពិភពលោកបានអនុម័តផែនការលើការផ្តល់ប្រាក់កម្ចី ១.០០០លាន ទៅ ១,៥ ពាន់លានដុល្លារ ជាមួយនឹងការប្រាក់ទាប ដល់ប្រទេសចិនជារៀងរាល់ឆ្នាំ រហូតដល់ខែមិថុនា ឆ្នាំ២០២៥ ទោះបីមានការជំទាស់ពីក្រសួងរតនាគារ សហរដ្ឋអាមេរិកក៏ដោយ។
ផែនការនេះត្រូវបានផ្សព្វផ្សាយ បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក “បានបង្ហាញការគាំទ្រយ៉ាងទូលំទូលាយ” សម្រាប់ការចូលរួមរបស់ អ្នកផ្តល់ប្រាក់កម្ចីអន្តរជាតិនៅក្នុងការកែទម្រង់ រចនាសម្ព័ន្ធ និងបរិស្ថានរបស់ប្រទេសចិន។ ផែនការលម្អិតបង្ហាញថា ការផ្តល់ប្រាក់កម្ចីនឹង “ធ្លាក់ចុះជាលំដាប់” ពីមធ្យមភាគ ៥ឆ្នាំមុន ចំនួន ១,៨ពាន់លានដុល្លារ។
ធនាគារបាននិយាយថា “កម្រិតប្រាក់កម្ចីអាចមានភាព ប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារការគ្រប់គ្រង បំពង់បង្ហូរប្រេងធម្មតាដោយផ្អែកលើការត្រៀមគម្រោង” ៕
ប្រែសម្រួលៈ ណៃ តុលា