ព័ត៌មានអន្តរជាតិ

ម៉េចចេះ! លោក ត្រាំ អំពាវនាវសុំឲ្យធនាគារ ពិភពលោកបញ្ឈប់ការផ្តល់ កម្ចីដល់ចិន

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ថា កាលពីថ្ងៃសុក្រ លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានអំពាវនាវដល់ធនាគារពិភពលោក (WB) ឲ្យបញ្ឈប់ការផ្តល់ប្រាក់ កម្ចីដល់ប្រទេសចិន ។ ការអំពាវនាវយ៉ាងដូច្នេះ គឺបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពី ធម្មនុញ្ញបានអនុម័តផែនការ ផ្តល់ប្រាក់កម្ចីដល់ក្រុងប៉េកាំង ដោយផ្អែកលើបំណង របស់ក្រុងវ៉ាស៊ីនតោន ។

កាលពីថ្ងៃព្រហស្បតិ៍ ធនាគារពិភពលោក បានអនុម័តលើផែនការ ក្នុងការផ្តល់ជំនួយ ចិន ជាមួយទឹកប្រាក់ ១ពាន់លានដុល្លារ ដល់១,៥ពាន់លានដុល្លារ ក្នុងកម្ចីអត្រាការ ប្រាក់ទាបជារៀងរាល់ឆ្នាំរហូតដល់ខែមិថុនា ឆ្នាំ ២០២៥ ។

គម្រោងការនេះបានអំពាវនាវ សម្រាប់ផ្តល់ប្រាក់កម្ចី ដើម្បី “ការទម្លាក់ចោលទាំង ស្រុង” ពីការផ្តល់ដំបូងក្នុងរយៈពេល៥ឆ្នាំ ដែលមានទឹកប្រាក់១,៨ពាន់លានដុល្លារ ។

លោក ត្រាំ បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Twitter ថា “ហេតុអ្វីបានជា ធនាគារពិភពលោក ផ្តល់ប្រាក់កម្ចីដល់ប្រទេសចិន? តើនេះអាចជារឿងធម្មតាឬ? ចិន មានលុយគ្រប់គ្រាន់ ហើយបើសិន ជាពួកគេមិនធ្វើដូច្នេះទេ ពួកគេធ្វើវា គឺបញ្ឈប់!” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top