វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមអ្នកប្រជាធិបតេយ្យបានដាក់ មូលដ្ឋានរដ្ឋធម្មនុញ្ញសម្រាប់ ករណីរបស់ពួកគេ ដើម្បីចោទប្រកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ខណៈដំណើរការនេះបានបោះជំហាន ទៅមុខ ។
របាយការណ៍របស់គណៈកម្មាធិការ តុលាការរៀបចំ មូលដ្ឋានច្បាប់ និងប្រវត្តិសាស្រ្ត សម្រាប់ការចោទប្រកាន់កើតឡើង មុនពេលសវនាការ ជាសាធារណៈនៅថ្ងៃច័ន្ទ ដើម្បីពិចារណាភស្តុតាងប្រឆាំងនឹងលោក ត្រាំ ។
ការបោះឆ្នោតលើមាត្រានៃ ការចោទប្រកាន់អាចនឹងធ្វើឡើង នៅដើមសប្តាហ៍ក្រោយ ។
គួររំលឹកថា កាលពីថ្ងៃសៅរ៍លោក ត្រាំ បានពណ៌នាជាថ្មីម្តងទៀត អំពីដំណើរការនេះថា ជា“ ការប្រមាញ់ដោយពួកអាបធ្មប់” ។
ដំណើរការនៃការចោទប្រកាន់ នេះបានចាប់ផ្តើមនៅក្នុង ខែកញ្ញា បន្ទាប់ពីអ្នកផ្សាយអនាមិកម្នាក់បានប្តឹងទៅសភាអំពីការហៅតាម ទូរស័ព្ទកាលពីខែកក្កដា ដោយលោក ត្រាំទៅកាន់ប្រធានាធិបតីអ៊ុយក្រែន ដែលក្នុងនោះប្រធានាធិបតីរូបនេះ ហាក់ដូចជាបានភ្ជាប់ជំនួយយោធាអាមេរិកដល់អ៊ុយក្រែន ដើម្បីបើកការស៊ើបអង្កេត ដែលនឹងជួយគាត់ ខាងនយោបាយ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា