ព័ត៌មានអន្តរជាតិ

រុស្សីនិងតួកគី កំពុងបន្តធ្វើការងារ លើកិច្ចព្រមព្រៀង ដឹកជញ្ជូនកញ្ចប់ថ្មីនៃមីស៊ីល ការពារដែនអាកាសS-400

មូស្គូ: ថ្ងៃសុក្រទី៦ ខែធ្នូនេះ ទីភ្នាក់ងារសារព័ត៌មាន Interfax ដែលបានដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ នៃទីភ្នាក់ងារសហប្រតិបត្តិការយោធារុស្ស៊ី បានចុះផ្សាយថា ប្រទេសរុស្ស៊ីនិងប្រទេសតួកគី កំពុងធ្វើការលើកិច្ចសន្យា សម្រាប់ការបញ្ជូន ប្រព័ន្ធមីស៊ីល S-៤០០ កញ្ចប់ថ្មីមួយទៀតរបស់រុស្ស៊ី។

កិច្ចព្រមព្រៀងបែបនេះ ត្រូវបានគេមើលឃើញថា ទំនងជានឹងអាចធ្វើឲ្យ កាន់តែមានភាពតានតឹង រវាងទំនាក់ទំនងរបស់ទីក្រុងអង់ការ៉ា ជាមួយក្រុងវ៉ាស៊ីនតុន ដែលកន្លងមកអាមេរិក បានធ្វើការប្រកាសពន្យារពេលតួកគី ពីកម្មវិធីយន្តហោះចម្បាំង បំបាំងកាយអាមេរិកF-35។

មន្ត្រីដដែលរូបនោះ បាននិយាយទៀតថា លោកគិតថា មានលទ្ធភាពខ្ពស់សម្រាប់រុស្ស៊ីនិងតួកគី ក្នុងកិច្ចការងារចុះកិច្ចសន្យា សម្រាប់ការប្រគល់មីស៊ីលប្រភេទ S-4០០នេះ យ៉ាងហោចណាស់ ឲ្យបានត្រឹមឆ្នាំក្រោយ៕

ប្រែសម្រួល:ស៊ុនលី

To Top