ព័ត៌មានអន្តរជាតិ

សពវេជ្ជបណ្ឌិត ដែលត្រូវគេសម្លាប់ នៅអាហ្វហ្គានីស្ថាន មកដល់ប្រទេស ជប៉ុនហើយ

តូក្យូ ៖ សពវេជ្ជបណ្ឌិត ជនជាតិជប៉ុនម្នាក់ ដែលត្រូវបានសម្លាប់ ក្នុងការបាញ់ ប្រហារ នៅតាមដងផ្លូវមួយ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន បានមកដល់ មាតុភូមិវិញហើយ កាលថ្ងៃអាទិត្យនេះ ដោយមន្រ្តីរដ្ឋាភិបាល បានដឹកដៃគ្នា ធ្វើពិធីកាន់ទុក្ខរយៈពេលខ្លី នៅអាកាសយានដ្ឋានអន្តរជាតិ ណាតូតា នៃទីក្រុងតូក្យូ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Tetsu Nakamura ត្រូវបានសម្លាប់ កាលពីសប្តាហ៍មុនរួមជាមួយជនជាតិ អាហ្វហ្គានីស្ថានចំនួន ៥ នាក់ ដែលបានធ្វើដំណើរ ជាមួយលោក។ លោក Keisuke Suzuki រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានចូលរួមជាមួយមន្ត្រីដទៃទៀត ក្នុងការឱនក្បាល អធិដ្ឋាន បន្ទាប់ពីបានដាក់កម្រងផ្កាលើមឈូស ដែលបានលាបពណ៌ស នៅក្នុងពិធីដ៏ឧឡារិកមួយ ជាកិត្តិយសដល់ Nakamura នៅ អាកាសយានដ្ឋាន ។

ភរិយា និងកូនស្រីរបស់លោក Nakamura ដោយបានហោះហើរទៅកាន់ប្រទេស អាហ្វហ្គានីស្ថាន ដើម្បីនាំសាកសព របស់វេជ្ជបណ្ឌិត ត្រឡប់មកវិញក៏បានចូលរួមក្នុងពិធីនេះដែរ បន្ទាប់ពីការមកដល់ របស់យន្តហោះនៅម៉ោង ៥ និង ៣០ នាទី ។
លោក Nakamura អាយុ ៧៣ ឆ្នាំធ្លាប់ធ្វើការ នៅខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាងមួយទសវត្សរ៍ ហើយដែលដឹកនាំគម្រោងធារា សាស្រ្តនៅតាមតំបន់ជនបទ ។ ការស្រងូតស្រងាត់មួយបានកើតឡើង បន្ទាប់ពីការសម្លាប់ លោកទាំងនៅអាហ្គានីស្ថាន និងនៅជប៉ុន។

ប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Ashraf Ghani បានប្រគល់សញ្ជាតិ ណាហ្គាគុរូជាកិត្តិយស ដល់ជនជាតិអាហ្វហ្គានីស្ថាន កាលពីខែមេសាស្ថិតក្នុងចំណោមអ្នក ដែលកាន់មឈូស របស់ណា Nakamura ពាក់លើទង់ជាតិអាហ្វហ្គានីស្ថាន នៅក្នុងពិធីចាកចេញនៅថ្ងៃសៅរ៍ នៅព្រលានយន្តហោះកាប៊ុល ។

ខ្មាន់កាំភ្លើង ដែលបានសម្លាប់ លោក Nakamura និងអ្នកផ្សេងទៀត បានរត់គេចពីកន្លែងកើតហេតុ ។ ប៉ូលីសនិយាយថា ពួកគេកំពុងស្វែងរកអ្នកដែលនៅពីក្រោយការវាយប្រហារនេះ ហើយពួកតាលីបង់ បានបដិសេធថា មិនមានជាប់ទាក់ទង នឹងការសម្លាប់នេះទេ ៕
ដោយ៖លី ភីលីព

To Top