ព័ត៌មានអន្តរជាតិ

សកម្មជន ប្រយុទ្ធជនជាតិ បារាំង របស់ IS ចំនួន១១នាក់ ត្រូវបានបណ្តេញចេញ ពីប្រទេសតួកគី

អង់ការ៉ា៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទទី៩ ខែធ្នូនេះបានសរសេរថា ប្រទេសតួកគី បានធ្វើការប្រកាសបណ្តេញ ចេញនូវក្រុមសមាជិក រដ្ឋក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ដែលហៅកាត់ថា IS ចំនួន១១នាក់ដែលមានសញ្ជាតិ បារាំង ទៅកាន់ប្រទេសកំណើត របស់ពួកគេ។

ក្រសួងបានធ្វើសេចក្តីប្រកាសនេះ ដោយសង្ខេបប៉ុន្តែដោយមិនបាន ផ្តល់នូវព័ត៌មានលម្អិតឬកំណត់អត្តសញ្ញាណ របស់ក្រុមជនជាតិបារាំងទាំងនោះទេ។ កន្លងមកប្រទេសតួកគីបានបញ្ជាក់យ៉ាងច្បាស់ ហើយថាខ្លួននឹងបញ្ជូនក្រុមសកម្មប្រយុទ្ធ IS ដែលត្រូវបានចាប់ខ្លួនរាប់ពាន់នាក់ក្នុងនោះ មានជនជាតិអ៊ឺរ៉ុប ត្រឡប់ទៅកាន់ប្រទេស របស់ពួកគេវិញទោះបីជាពលរដ្ឋរបស់ពួកគេ ត្រូវបានដកហូត ក៏ដោយ។

ទីក្រុងអង់ការ៉ាបានចាប់ផ្តើមបញ្ជូន ក្រុមប្រយុទ្ធនិងក្រុម ដែលមានទំនាក់ ទំនងជាមួយនឹង IS ជាជនបរទេសទៅប្រទេស ដើមវិញតាំងតែ ពីដើមខែវិច្ឆិកាហើយមកដល់ ពេលនេះមានក្រុម ជាជនសង្ស័យ IS ប្រហែលជា ៦០នាក់ដែលត្រូវ បាននិរទេសចេញ ពីប្រទេសតួកគី៕

ប្រែសម្រួល:ស៊ុនលី

To Top