ព័ត៌មានអន្តរជាតិ

ហ្វាំងឡង់ នឹងមាននាយករដ្ឋមន្រ្តី ក្មេងជាងគេ ក្នុងពិភពលោក វ័យ៣៤ឆ្នាំ បន្ទាប់ពី នាយករដ្ឋមន្រ្តី នូវែលសេឡង់ វ័យ៣៩ឆ្នាំ និងនាយករដ្ឋមន្រ្តី អ៊ុយក្រែន វ័យ៣៥ ឆ្នាំ

BBC៖ លោកស្រី សាន់ណា ម៉ារីន របស់ប្រទេស ហ្វាំងឡង់ នឹងក្លាយជានាយករដ្ឋមន្រ្តីក្មេងជាងគេ នៅលើពិភពលោកនៅ អាយុ ៣៤ ឆ្នាំ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា រដ្ឋមន្រ្តីដឹកជញ្ជូន ត្រូវបានជ្រើសរើស ដោយគណបក្សប្រជាធិបតេយ្យ សង្គម បន្ទាប់ពីមេដឹកនាំ លោក Antti Rinne លាឈប់ពីតំណែងនាយករដ្ឋមន្ត្រី។ លោកស្រី សាន់ណា ម៉ារីន នឹងស្បថចូលកាន់តំណែង នៅក្នុងសប្តាហ៍នេះ។

លោកស្រីនឹងដឹកនាំសម្ព័ន្ធភាពកណ្តាល ឆ្វេងនិយម ជាមួយគណបក្ស ៤ ផ្សេងទៀតដែលដឹកនាំដោយស្ត្រីទាំងអស់។

លោក Antti Rinne បានលាឈប់ពីតំណែង បន្ទាប់ពីបាត់បង់ទំនុកចិត្តពីសមាជិកសម្ព័ន្ធមួយលើការដោះស្រាយការតវ៉ា ប្រៃសណីយ៍។

នៅពេលលោកស្រី ចូលកាន់តំណែងលោក ស្រីម៉ារីន នឹងក្លាយជានាយករដ្ឋមន្ត្រីក្មេង ជាងគេលើពិភពលោក។ នាយករដ្ឋមន្រ្តី នូវែលសេឡង់លោក Jacinda Ardern មានអាយុ ៣៩ ឆ្នាំ រីឯនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Oleksiy Honcharuk មានអាយុ ៣៥ ឆ្នាំ៕ប្រែសម្រួលៈ ណៃ តុលា

To Top