ព័ត៌មានអន្តរជាតិ

ទាហានប៉ូលីសស្លាប់ ១៣នាក់ ក្នុងហេតុការណ៍ ផ្ទុះ នៅភាគខាងត្បូង ប្រទេស អាហ្គានីស្ថាន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយចន្ទទី៩ខែធ្នូនេះ បានសរសេរថាយ៉ាងហោចណាស់ មានចំនួនយោធានិងក្រុមកងកម្លាំងប៉ូលិស នៃប្រទេសអាហ្វហ្គានីស្ថាន ប្រមាណជា១៣នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការផ្ទុះពីរដាច់ ដោយឡែកពីគ្នា នៅខេត្ត Helmand ភាគខាងត្បូងនៃប្រទេស។

នៅក្នុងឧប្បត្តិហេតុមួយដំបូង បានធ្វើឲ្យជីវិតទាហាន អាហ្វហ្គានីស្ថាន៨នាក់ និងទាហានម្នាក់ត្រូវបានស្លាប់ នៅពេលដែលភេរវករបានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យ កងទ័ពមួយនៅ ក្នុងស្រុកNad Aliកាលពីព្រឹកថ្ងៃចន្ទ។ មន្ត្រីដែលសុំមិនបញ្ចេញ ឈ្មោះបានកត់សម្គាល់ថាអ្នកបំផ្ទុះគ្រាប់បែក បានស្លាប់នៅនឹងកន្លែងហើយ បុគ្គលិកយោធាពីរនាក់ បានបាត់ខ្លួនបន្ទាប់ ពីការផ្ទុះនេះ។

ហេតុការណ៍ផ្សេងមួយទៀត ដែលត្រូវបាន បញ្ជាក់ដោយលោកឧត្តមសេនីយ៍ Mohammad Yasin បានប្រាប់ស៊ីនហួថា កាលពីរសៀល ថ្ងៃអាទិត្យថា ប៉ូលិស ៥ នាក់បានបាត់បង់ជីវិត និង៥នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការផ្ទុះមួយ នៅខាងក្រៅប៉ុស្តិ៍ ត្រួតពិនិត្យ របស់ប៉ូលិស នៅតាមបណ្តោយផ្លូវ ដ៏សំខាន់មួយ ក្នុងស្រុក Sangin ភាគខាងកើតនៃ Helmand ប៉ុន្តែសង្ស័យថា វាគ្រាន់តែការផ្ទុះ ដោយសារកំហុស បច្ចេកទេស ណាមួយប៉ុណ្ណោះ៕

ប្រែសម្រួល:ស៊ុនលី

To Top