ព័ត៌មានអន្តរជាតិ

ទីប្រឹក្សាលោក ត្រាំ ព្រមានថាអាមេរិកមានវិធានការជាច្រើន ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Robert O’Brien បានព្រមានកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកមាន“ ឧបករណ៍ជាច្រើន” ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង ប្រសិនបើរបបកុម្មុយនិស្តបន្តអនុវត្ត តាមការសន្យានុយក្លេអ៊ែរ របស់ខ្លួន។

ការកត់សម្គាល់នេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង ​បានប្រកាសថា ខ្លួនបានធ្វើការសាកល្បង ដ៏សំខាន់មួយនៅឯទីតាំងបាញ់បង្ហោះ ផ្កាយរណបភាគខាងលិច របស់ខ្លួន កាលពីថ្ងៃសៅរ៍ ដោយនិយាយថាខ្លួននឹងដើរតួនាទី យ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរ“ ទីតាំងយុទ្ធសាស្ត្រ” របស់ប្រទេសនាពេលអនាគត។

លោក គីម ជុងអ៊ុន បានលើកឡើងថា“ ប្រសិនបើកូរ៉េខាងជើង ដើរតាមផ្លូវខុសពីផ្លូវដែលខ្លួនបានសន្យា ជាមួយប្រជាជនរបស់ខ្លួន ប្រជាជនកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងពិភពលោក លោកគីម ជុងអ៊ុន បានបន្ថែមថាលោក នឹងលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ៕
ដោយ ឈូក បូរ៉ា

To Top