ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន ជួបគ្នាជាលើកដំបូង

បរទេស៖ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ជួបគ្នាដោយផ្ទាល់ ជាមួយនឹងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សម្រាប់ជាលើកដំបូង ស្របពេលដែលមេដឹកនាំទាំងពីរ មានក្តីសង្ឃឹមថា នឹងបញ្ចប់ភាពជាប់គាំងដ៏វែងឆ្ងាយ នៅក្នុងតំបន់ Donbas។

វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយថា មេដឹកនាំទាំងពីររូបនេះ នៅវិមាន Elysee ក្នុងទីក្រុងប៉ារីស ហើយលោក ពូទីន នឹងពិភាក្សានៅក្នុងជំនួបទ្វេភាគី ជាមួយប្រធានាធិបតីបារាំង លោក និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅមុនពេលជំនួបរួមគ្នាមួយ ជាមួយមេដឹកនាំទាំងអស់៤រូប។

គួរបញ្ជាក់ថា សម្រាប់លោកប្រធានាធិបតីអ៊ុយក្រែន ដែលរកឃើញខ្លួនឯង ជាប់ពាក់ព័ន្ធដោយអចេតនា នៅក្នុងដំណើរសាកសួរ ស្តីពីការចោទប្រកាន់ ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នោះ ជំនួបទ្វេភាគីនេះ គឺជាឱកាសមួយសម្រាប់លោក ដើម្បីសម្រេចបានកិច្ចសន្យា នាំយកសន្តិភាពឲ្យដល់ប្រទេសអ៊ុយក្រែន ភាគខាងកើត៕ ប្រែសម្រួល៖ប៉ាង កុង

To Top