ឡាអេ៖ ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រីអ៊ុងសានស៊ូជី បានកំណត់នៅថ្ងៃអង្គារនេះថា នឹងការពារប្រទេសមីយ៉ាន់ម៉ា នៅតុលាការក្រុងឡាអេ ប្រឆាំងនឹងការចោទប្រកាន់ ពីអំពើប្រល័យពូជសាសន៍។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា មេដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ារូបនេះ នឹងបង្ហាញខ្លួននៅតុលាការយុត្តិធម៌អន្តរជាតិ ខណៈដែលរដ្ឋកាន់ពុទ្ធសាសនា ដែលមានជម្លោះអះអាងថា ប្រទេសមីយ៉ាន់ម៉ា បានព្យាយាមបំបាត់ចោល នូវជនជាតិភាគតិចរ៉ូហ៊ីងយ៉ា នៅក្នុងការបង្ក្រាបរបស់យោធាឆ្នាំ ២០១៧ ។
រដ្ឋហ្គំប៊ីនៅអាហ្រ្វិកខាងលិច បានចាប់ផ្តើម កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាលើកដំបូង ដើម្បីនាំប្រទេសភូមា ឬមីយ៉ាន់ម៉ា ទៅរកយុត្តិធម៌អន្តរជាតិ ជុំវិញការបង្ហូរឈាម ដោយចោទប្រកាន់ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះថា បានរំលោភលើអនុសញ្ញា ប្រល័យពូជសាសន៍ឆ្នាំ ១៩៤៨ ។
ការតវ៉ាដោយក្រុមអ្នកប្រឆាំង និងអ្នកគាំទ្រ ត្រូវបានគេរំពឹងថា នឹងស្ថិតនៅខាងក្រៅតុលាការកំពូល របស់អង្គការសហប្រជាជាតិ សម្រាប់ការមកដល់របស់លោកស្រីស៊ូជី ដែលធ្លាប់ត្រូវបានលើកឡើង ក្នុងដង្ហើមដូច នឹងលោកនែលសុន ម៉ាន់ដឺឡា និងលោក មហាធៀ គន្ធី នៅឥណ្ឌាដែរ៕ ប្រែសម្រួលៈ ណៃ តុលា