ព័ត៌មានអន្តរជាតិ

ទ័ពអាកាស៖ យន្តហោះយោធាស៊ីលី C-130 Hercules ដឹកមនុស្សចំនួន ៣៨នាក់ បាត់ខ្លួនពីរ៉ាដា

បរទេស៖ យោងតាមកងទ័ពអាកាសស៊ីលី គឺយន្តហោះយោធាមួយគ្រឿង បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់អង់តាក់ទិក ដើម្បីធ្វើការដឹកនាំខាងដឹកនាំសាស្ត្រ។ កងទ័ពអាកាសស៊ីលីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះយោធាមួយគ្រឿងនេះ បានបាត់ពីរ៉ាដាកាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា «កងទ័ពអាកាសស៊ីលី បានរាយការណ៍ថា នៅរសៀលថ្ងៃនេះថា យន្តហោះ C-130 Hercules របស់ក្រុមអាកាសចរណ៍លេខ ១០ បានចាប់ផ្តើមហោះហើរនៅម៉ោង ៤ និង ៥៥ នាទី ហើយបានបាត់ការទាក់ទង នៅម៉ោង ០៦ និង ១៣ នាទីល្ងាច។ យន្តហោះដឹកមនុស្ស ៣៨ នាក់ ក្នុងនោះមាន នាវិក ១៧ នាក់ និងអ្នកដំណើរ ២១ នាក់»។

ស្ថានភាពប្រកាសអាសន្នត្រូវបានប្រកាស ហើយក្រុមជួយសង្គ្រោះ ត្រូវបានត្រៀមខ្លួនផងដែរ។

យន្ដហោះនេះបានធ្វើដំណើរ ចេញពីមូលដ្ឋានទ័ពអាកាស Chabunco ក្នុងទីក្រុង Punta Arenas នៅភាគខាងត្បូងប្រទេស ស៊ីលីទៅកាន់ មូលដ្ឋានទ័ពអាកាស President Eduardo Frei Montalva ៕ ប្រែសម្រួលៈ ណៃ តុលា

To Top