សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើង បានដំឡើងតំបន់ព្រំដែន ភាគខាងជើងមួយ នៅជិតកន្លែងកំណើតឪពុក របស់មេដឹកនាំលោក គីម ជុងអ៊ុន ក្នុងឋានៈជាទីក្រុងមួយក្នុងមួយសប្តាហ៍ បន្ទាប់ពីអបអរការបញ្ចប់ គម្រោងសាងសង់ដ៏ធំមួយនៅទីនោះ។
យោងតាមទីភ្នាក់ងារ សារព័ត៌មានកណ្តាលកូរ៉េបានឱ្យដឹងថា ក្រឹត្យមួយរបស់ ប្រធានក្រុមប្រឹក្សាប្រជាជនកំពូល ដែលជាអង្គនីតិបញ្ញត្តិរបស់កូរ៉េខាងជើង ត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃអង្គារ ដើម្បីប្តូរឈ្មោះស្រុក Samjiyon ទៅជាទីក្រុង Samjiyon” ។
ការសម្រេចចិត្តនេះ បានកើតឡើងប្រហែលមួយសប្តាហ៍ បន្ទាប់ពីមេដឹកនាំលោក គីម ជុងអ៊ុន បានធ្វើដំណើរទៅកាន់ទីក្រុង Samjiyon ដើម្បីអបអរសាទរ ការបញ្ចប់គម្រោងអភិវឌ្ឍន៍ទីក្រុងនៅទីនោះ ដើម្បីប្រែក្លាយតំបន់នោះឱ្យទៅជា “ទីក្រុងល្អ សម្រាប់ប្រជាជន” ៕ ដោយ ៖ ឈូក បូរ៉ា