ព័ត៌មានអន្តរជាតិ

ប្រទេសជប៉ុន ចាប់ផ្តើមបង្កើតច្បាប់ ក្នុងគោលបំណងជំរុញ ឧស្សាហកម្ម 5G ថ្មី

តូក្យូ៖ ប្រទេសជប៉ុនបានសម្រេច បង្កើតច្បាប់មួយ ដែលមានគោលបំណងជំរុញឧស្សាហកម្មថ្មី ដោយប្រើបណ្តាញ ទំនាក់ទំនងជ្រុលជំនាន់ ក្រោយដែលគេស្គាល់ថា 5G យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

បើយោងតាមប្រភពពីរដ្ឋាភិបាលថា ជាក់ស្តែងច្បាប់ ដែលកំពុងត្រូវបានពិចារណាបង្កើតឡើង ដើម្បីជួយក្រុមហ៊ុន នៅក្នុងឧស្សាហកម្ម ទូរគមនាគមន៍របស់ជប៉ុន បង្កើតទំនាក់ទំនងអាជីវកម្ម ជាមួយសហរដ្ឋអាមេរិក និងអ៊ឺរ៉ុ បដោយគ្មានកង្វល់ពីសន្តិសុខជាតិ និងពង្រីកសេវាកម្ម 5G ក្នុងប្រទេសក្នុងល្បឿនលឿនជាង។

តាមផែនការ ប្រសិនបើរដ្ឋាភិបាលយល់ព្រមថា ក្រុមហ៊ុនមិនប្រើប្រាស់ គ្រឿងអេឡិចត្រូនិច មានហានិភ័យផ្នែកសន្តិសុខ នៅពេលពួកគេ សាងសង់ស្ថានីយមូលដ្ឋាន និងរោងចក្រដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា 5G ពួកគេនឹងមានសិទ្ធិទទួលបាន អត្ថប្រយោជន៍ពន្ធ ឬឧបត្ថម្ភធន។ គម្រោងនេះ ក៏នឹងត្រូវអនុវត្តតាមគោលនយោបាយ 5G របស់សហរដ្ឋអាមេរិក ដែលបានចុះក្នុងបញ្ជីខ្មៅ ក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei Technologies Co ដោយលើកឡើងពីកង្វល់ផ្នែកសន្តិសុខ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនសង្ឃឹមថា នឹងមានច្បាប់ដែលត្រូវបានអនុម័ត នៅក្នុងសម័យប្រជុំសភាសាមញ្ញ ដែលនឹងត្រូវកោះប្រជុំនៅក្នុងខែមករា។
នៅពេលប្រទេសជប៉ុន កំពុងដើរយឺតជាងបណ្តាប្រទេសដទៃទៀត ក្នុងការអភិវឌ្ឍបច្ចេកវិទ្យា 5G រដ្ឋាភិបាលបានទទួលស្គាល់ពីតម្រូវការ ដើម្បីរៀបចំបរិយាកាស ដោយក្រុមហ៊ុនក្នុងស្រុកយល់ថា វាងាយស្រួលក្នុងការបង្កើតអាជីវកម្ម ជាមួយអ្នកដើរតួសំខាន់ៗ នៅក្នុងឧស្សាហកម្មដូចជា ប្រទេសស៊ុយអ៊ែត Ericsson និង Nokiaរបស់ហ្វាំងឡង់។

នៅក្នុងការអភិវឌ្ឍ ដែលពាក់ព័ន្ធក្រសួងឧស្សាហកម្ម និងព័ត៌មានរបស់ជប៉ុន បានស្វែងរកប្រព័ន្ធបំបែកពន្ធ មានគោលបំណងបង្កើនការវិនិយោគ ដែលទាក់ទងនឹង 5G ត្រូវបានបញ្ចូល ទៅក្នុងកញ្ចប់កំណែទម្រង់ពន្ធរបស់រដ្ឋាភិបាល សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ចាប់ពីខែមេសាខាងមុខនេះ៕ ដោយ៖លី ភីលីព

To Top