ព័ត៌មានអន្តរជាតិ

អាមេរិក ជំរុញឲ្យរុស្ស៊ី ជួយដល់ដំណើរការ លុបបំបាត់ អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov កាលពីថ្ងៃអង្គារ និងបានជំរុញឱ្យទីក្រុងម៉ូស្គូ ជួយធានាឱ្យបាននូវការរំសាយ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

លោក ដូណាល់ ត្រាំ និងលោក Lavrov បានជួបគ្នាមួយថ្ងៃ មុនពេលក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ គ្រោងនឹងកោះប្រជុំពិភាក្សា អំពីការបាញ់មីស៊ីលថ្មីៗនេះ របស់កូរ៉េខាងជើង និងលទ្ធភាព នៃការបង្កហេតុដោយរបបនេះ។

សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានជំរុញឱ្យប្រទេសរុស្ស៊ី គាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ដើម្បីរារាំងអ៊ីរ៉ង់ពីការអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ និងធានានូវការរំសាយ អាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង៕ ដោយ៖ ឈូក បូរ៉ា

To Top