ព័ត៌មានអន្តរជាតិ

សភាអាមេរិកអនុម័តថវិកា ៧៣៨ ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិឆ្នាំ២០២០ កើន៣ភាគរយពីឆ្នាំ២០១៩

វ៉ាស៊ីនតោន៖ គណៈកម្មាធិសេវា ប្រដាប់អាវុធនៃព្រឹទ្ធសភា និងសមាជិកសភា សហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងនៅថ្ងៃច័ន្ទ (ពេលវេលានៅអាមេរិក) ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការចំណាយ លើវិស័យការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២០ ក្នុងចំនួនទឹកប្រាក់សរុបចំនួន ៧៣៨ ពាន់លានដុល្លារ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ច្បាប់ស្តីពីការផ្តល់សិទ្ធិ ការពារជាតិសារពើពន្ធឆ្នាំ ២០២០ បំពេញកាតព្វកិច្ច រដ្ឋធម្មនុញ្ញសំខាន់បំផុតមួយ របស់សភា គឺផ្តល់ការការពាររួម។ កិច្ចព្រមព្រៀងទ្វេភាគីនេះ ដាក់កងទ័ព និងសន្តិសុខរបស់អាមេរិកជាអាទិភាព ដោយបន្តកសាងកងទ័ព ការដាក់ទីតាំងកម្លាំងប្រដាប់អាវុធ ដើម្បីឆ្លើយតបទៅនឹងរលក នៃការគំរាមកំហែងបន្ទាប់ ដែលមានចែង នៅក្នុងយុទ្ធសាស្ត្រការពារជាតិ” ។

ថវិកាការពារថ្មី បង្ហាញពីការកើនឡើង ៣ ភាគរយពីថវិកា ៧១៦ ពាន់លានដុល្លារ ដែលត្រូវបានអនុម័ត សម្រាប់ឆ្នាំសារពើពន្ធ ២០១៩ ៕ ប្រែសម្រួលៈ ណៃ តុលា

To Top