អាទែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ថា គ្រោះរញ្ជួយដីមួយបានវាយ ប្រហារមកលើដែនកោះ Crete របស់ប្រទេសក្រិច ។
យោងតាមមជ្ឈមណ្ឌល តាមដានគ្រោះរញ្ជួយដីអឺរ៉ុបមេឌីទែរ៉ាណេ ហៅកាត់ថា(EMCS)បានឲ្យដឹងថា នៅព្រឹកថ្ងៃ ពុធនេះមានគ្រោះរញ្ជួយដីមួយ កម្រិត៥,៤រ៉ិចទ័រ បានអង្រួននៅលើដែនកោះ Crete នៃប្រទេសក្រិច ។
ករណីគ្រោះរញ្ជួយដីមួយនេះ គេនៅមិនទាន់ដឹងច្បាស់ អំពីសេចក្តីរាយកាណ៍លម្អិតណាមួយ អំពីការខូចខាត ឬ បាត់បង់អាយុជីវិតមនុស្ស អស់ប៉ុន្មាននៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា