ព័ត៌មានអន្តរជាតិ

វាយប្រហារ​ ដោយគ្រាប់បែកអត្តឃាត នៅភាគកណ្តាលអ៊ីរ៉ាក់ បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់

បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ថា យោធាអ៊ីរ៉ាក់ បាននិយាយ ថា ក្រុមសមាជិកយោធា Hashd Shaabi ចំនួន៤នាក់ ត្រូវបានគេសម្លាប់ នៅក្នុងអំពើវាយប្រហារមួយដោយ គ្រាប់បែកអត្តឃាត នៅក្រុង Samarra នៃខេត្ត Salahudin ស្ថិតនៅភាគកណ្តាលប្រទេសអ៊ីរ៉ាក់ ដែលនេះ ជាករណីបំផ្ទុះគ្រាប់បែក ដែលបានកើតឡើងជាលើកទី២ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញដោយបញ្ជាការដ្ឋាន ប្រតិបត្តិការចម្រុះអ៊ីរ៉ាក់ ដែលបានផ្សាយព័ត៌ មានដោយការិយាល័យផ្សព្វផ្សាយ បានឲ្យដឹងថា ការវាយប្រហារបានកើតឡើងនៅពេលល្ងាច នៅគ្រា ដែលមានការបំផ្ទុះគ្រាប់បែក អត្តឃាតមួយ ដោយបានបំផ្ទុះស្លាប់ខ្លួនឯង ចេញពីរថយន្ត នៅជិតទីបញ្ជា ការដ្ឋាន Hashd Shaabi ដែលជាកងកម្លាំង 313 Brigade នៅភាគខាងលិចក្រុង Samarra ចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ នៃរដ្ឋធានីបាដាដ ដោយបានសម្លាប់ពួកគេអស់ចំនួន៤នាក់ ។

នេះជាការវាយប្រហារលើកទី២ហើយ នាពេលល្ងាចថ្ងៃដដែលនោះ ខណៈដែលនៅក្នុងសេចក្តីថ្លែង ការណ៍ចេញដោយបញ្ជាការដ្ឋានប្រតិបត្តិការចំរុះបានឲ្យដឹងថា ការវាយប្រហារ ដោយគ្រាប់បែកអត្តឃាតលើកដំបូងនោះ គឺបានវាយប្រហារនៅលើទីតាំងដូចគ្នា នៅក្នុងក្រុង Samarra ដែលបានសម្លាប់មនុស្សអស់ចំនួន៧នាក់ និងបង្ករបួស៣នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top