ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិក៖ កិច្ចពិភាក្សាគ្នាជាមួយ ពួកតាលីបង់ត្រូវបានផ្អាក ក្រោយមានការវាយប្រហារ បណ្ដាឲ្យមានមនុស្សស្លាប់

បរទេស៖ ប្រេសិតសហរដ្ឋអាមេរិក ដែលកំពុងតែរៀបចំកិច្ចពិភាក្សាចរចាគ្នាជុំថ្មីមួយពួកតាលីបង់ បាននិយាយថា កិច្ចពិភាក្សាសន្តិភាព នឹងត្រូវបានផ្អាកមួយរយៈពេលខ្លី បន្ទាប់ពីមានការវាយប្រហារបណ្ដាលឲ្យមានមនុស្សស្លាប់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវគេថ្កោលទោសពួកសកម្មប្រយុទ្ធ។

លោក Zalmay Khalilzad ជាតំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុក ផ្សះផ្សារអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកខឹងសម្បារជាខ្លាំង ចំពោះការវាយប្រហារកាលពីថ្ងៃពុធ ទៅលើទីតាំងពេទ្យមួយកន្លែង ដែលកំពុងតែសាងសង់ជិតព្រលានយន្តហោះ Bagram បណ្ដាលឲ្យជនស៊ីវិលពីរនាក់ស្លាប់ និង៨០នាក់ផ្សេងទៀតរងរបួស។

នៅក្នុងសារធ្វីតធើមួយ លោក Khalilzad បានសរសេរថា “នៅពេលខ្ញុំជួបពួកតាលីបង់នៅថ្ងៃនេះ ខ្ញុំបានបង្ហាញនូវការខឹងសម្បារជាខ្លាំង ចំពោះការវាយប្រហារ ទៅលើទីតាំងពេទ្យ Bagram។ ពួកតាលីបង់ ត្រូវតែបង្ហាញថា ពួកគេមានឆន្ទៈនិងអាចធ្វើការឆ្លើយតប ចំពោះបំណងប្រាថ្នា ចង់បានសនិ្តភាពរបស់អាហ្វហ្គានីស្ថាន។ យើងកំពុងតែធ្វើការ ផ្អាកមួយរយៈពេលខ្លី ដើម្បីឲ្យពួកគេធ្វើការពិគ្រោះយោបល់ នឹងថ្នាក់ដឹកនាំពួកគេ ស្តីពីប្រធានបទដ៏សសំខាន់នេះ”៕

ប្រែសម្រួល៖ ប៉ាង កុង

To Top