វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានជំរុញឱ្យសភា អនុម័តច្បាប់ការពារជាតិ ដែលមានបទប្បញ្ញត្តិ ដែលដាក់កម្រិត លើការដកកងទ័ពអាមេរិក នៅកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
កាលពីថ្ងៃច័ន្ទ គណៈកម្មាធិសេវាប្រដាប់អាវុធសភា និងព្រឹទ្ធសភា បានឯកភាពលើសេចក្តីព្រាងចុងក្រោយ នៃច្បាប់ស្តីពីការផ្តល់សិទ្ធិការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ២០២០ ដែលផ្តល់ការអនុញ្ញាតថវិកា សម្រាប់ក្រសួងការពារជាតិ។
យោងតាមរបាយការណ៍សន្និសីទ ដែលបានភ្ជាប់មក សេចក្តីព្រាងច្បាប់ថ្មីនេះ រឹតត្បិតការប្រើប្រាស់ថវិកា សម្រាប់ការដកកងទ័ពចេញ ពីប្រទេសកូរ៉េខាងត្បូង  ដែលជាបញ្ហាមួយ ដែលត្រូវបានគេពិនិត្យ ពិចារណាយ៉ាងខ្លាំង  ចំពេលមានការចរចារគ្នា ក្នុងការចែករំលែក តម្លៃរវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន៕
 ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												
 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									