ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ថាក្រុមគ្រូពេទ្យនាំមុខបានព្រមាននៅថ្ងៃចន្ទនេះ ថា ទីក្រុងធំបំផុតរបស់ប្រទេសអូស្រ្តាលី កំពុងប្រឈមនឹង “ភាពអាសន្នផ្នែកសុខភាពសាធារណៈ” ជុំវិញផ្សែងអ័ព្ទដែលបាន ឆាបឆេះនៅស៊ីដនីអស់រយៈ ពេលជាច្រើនសប្តាហ៍មកនេះ ។
ភ្លើងឆេះព្រៃរាប់រយហិកតាកំពុងឆាបឆេះ ពាសពេញប្រទេសអូស្ត្រាលី អស់រយៈពេលជាច្រើនខែ ហើយដោយភ្លើងឆេះ សន្ធោសន្ធៅស្ថិតនៅភាគខាងជើង ទីក្រុងស៊ីដនី បានបំផ្លាញផ្ទះអស់ជាច្រើន ខ្នងពេញមួយយប់និងឆេះ នៅក្បែរទីប្រជុំជនដែលកំពុង គំរាមកំហែងនៅក្រុង Perth ។
ក្រុមគ្រូពេទ្យជាង២០នាក់ បូករួមទាំងមហាវិទ្យាល័យ វេជ្ជសាស្ត្ររ៉ូយ៉ាល់អូស្រ្តាលី ដែលតំណាងឱ្យវេជ្ជបណ្ឌិត និងសិក្ខាកាម២៥.០០០នាក់ បានចេញ សេចក្តីថ្លែងការណ៍ រួមមួយនៅថ្ងៃច័ន្ទអំពាវនាវឲ្យរដ្ឋាភិបាលអូស្រ្តាលីធ្វើការដោះ ស្រាយការបំពុលបរិយាកាសពុល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា