ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសអាមេរិក លោក Biegun អំពាវនាវកូរ៉េខាងជើង ចូលតុចរចាសាជាថ្មី បញ្ចប់បញ្ហាជាមួយគ្នា

បរទេស: ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទ ទី១៦ ខែធ្នូនេះ បានឲ្យដឹងថា
ប្រេសិតពិសេសអាមេរិក លោកStephen Biegun បានធ្វើការអំពាវនាវសាជាថ្មីមួយ ជំរុញឱ្យកូរ៉េខាងជើង ក្នុងការត្រឡប់មកចូលតុចរចាវិញ ដោយនិយាយថា យើងនៅទីនេះ ដើម្បីបញ្ចប់បញ្ហានេះទាំងអស់គ្នា។

មុននេះប្រទេសកូរ៉េខាងជើង បានកំណត់ឱសានវាទចុងឆ្នាំ២០១៩នេះ សម្រាប់សហរដ្ឋអាមេរិក ក្នុងការបង្កើត នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ដែលពាក់ព័ន្ធនឹងការបន្ធូរបន្ថយ ទណ្ឌកម្មសំខាន់ៗនានា មកលើប្រទេសខ្លួន។

ហើយអ្វីដែលគេអាចមើលឃើញនោះ គឺថាការអត្ថាធិប្បាយ របស់លោកប្រេសិតលើកនេះ ត្រូវបានធ្វើឡើងនៅទីក្រុងសេអ៊ូល ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានធ្វើការសាកល្បងមីស៊ីល នៅទីតាំងបាញ់បង្ហោះផ្កាយរណប របស់ខ្លួនសាជាថ្មី៕

ប្រែសម្រួល:ស៊ុនលី

To Top