បរទេស:កាលពីល្ងាចថ្ងៃអាទិត្យ ម្សិលមិញនេះ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានធ្វើការប្រកាសថា ប្រទេសតួកគីអាច នឹងបិទមូលដ្ឋានយោធា ចំនួនពីរកន្លែង ដែលទាហានអាមេរិក កំពុងឈរជើង ប្រសិនបើចាំបាច់ណាមួយ ។
ប្រធានាធិបតីតួកគី បាននិយាយ នៅក្នុង ទូរទស្សន៍ ATV បានមានប្រសាសថា បើចាំបាច់យើង នឹងធ្វើការពិភាក្សាជាមួយ គណៈប្រតិភូ របស់យើងទាំងអស់ហើយ បើចាំបាច់យើងអាច នឹងបិទមូលដ្ឋានអាកាស Inc Incikik នៅខេត្ត Adana ភាគខាងត្បូងនិងមូលដ្ឋានទ័ព ដែលមានឈ្មោះKurecikនៅភាគខាងកើតខេត្ត Malatya ។
ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃចន្តទី១៦ ខែធ្នូនេះ បានសរសេរទៀតថា លោកប្រធានាធិបតី បានបញ្ជាក់ទៀតថា ដំណោះស្រាយនេះគឺ ជាដំណោះស្រាយបែបនយោបាយទាំងស្រុង ហើយគូសបញ្ជាក់ថា វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ភាគីទាំងសងខាងទាំង ដែលកន្លងមកសហរដ្ឋអាមេរិក មិនបាចាត់វិធានការដ៏ត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហា នៃទំនាក់ទំនង របស់យើងទាំងពីរនោះ៕
ប្រែសម្រួល:ស៊ុនលី