វ៉ាស៊ីនតោន៖ ប្រទេសចិន និងរុស្ស៊ី កាលពីថ្ងៃចន្ទ បានស្នើសេចក្តីព្រាង សេចក្តីសម្រេចចិត្ត របស់អង្គការសហប្រជាជាតិ ដែលនឹងផ្តល់ឱ្យកូរ៉េខាងជើង នូវការបន្ធូរបន្ថយខ្លះពីការដាក់ទណ្ឌកម្ម រួមទាំងការលើកលែង គម្រោងផ្លូវដែក និងផ្លូវអន្តរកូរ៉េពីការរឹតបន្តឹងនេះ។
យោងតាមអត្ថបទ ដែលទីភ្នាក់ងារសារព័ត៌មាន បានឃើញក្នុងនោះក៏ព្យាយាមលើកទណ្ឌកម្ម ដែលប៉ះពាល់ដល់ការនាំចេញ ផលិតផលរូបសំណាក គ្រឿង សមុទ្រ និងវាយនភណ្ឌរបស់កូរ៉េខាងជើងផងដែរ។
សំណើនេះធ្វើឡើង មិនដល់មួយសប្តាហ៍ផងបន្ទាប់ពីសហរដ្ឋអាមេរិក កោះប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការបាញ់មីស៊ីលថ្មីៗនេះរបស់កូរ៉េខាងជើង និងការបង្កហេតុនាពេលអនាគត ដែលអាចកើតមាន៕
ដោយ ឈូក បូរ៉ា