ព័ត៌មានអន្តរជាតិ

អាមេរិកនឹងមិនដាក់អវសានវាទ លើកិច្ចចរចានុយក្លេអ៊ែរ និងស្នើបើកកិច្ចពិភាក្សា ជាមួយកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ ប្រេសិតកំពូលរបស់ខ្លួន សម្រាប់ប្រទេសកុម្មុយនិស្តកូរ៉េខាងជើង បានលើកឡើងថា សហរដ្ឋអាមេរិក គ្មានការដាក់ពេលកំណត់ ស្តីពីការចរចានុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើងនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

តំណាងពិសេស របស់សហរដ្ឋអាមេរិក ប្រចាំនៅកូរ៉េខាងជើង លោក Stephen Biegun ក៏បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនចុះចាញ់ឡើយ ព្រោះទីក្រុងព្យុងយ៉ាង បានគំរាមនឹងចាត់វិធានការថ្មី ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មិនធ្វើសម្បទាន មុនពេលកាលបរិច្ឆេទបញ្ចប់ឆ្នាំ ដែលបានដាក់ដោយកូរ៉េខាងជើង។

ប្រេសិតពិសេសរូបនេះ បានមកដល់ទីនេះ សម្រាប់ដំណើរទស្សនកិច្ច រយៈពេលបីថ្ងៃ កាលពីថ្ងៃអាទិត្យ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ដោយសារការធ្វើតេស្តម៉ាស៊ីនរ៉ុក្កែត ជាក់ស្តែងរបស់កូរ៉េខាងជើង ដែលបានធ្វើឱ្យមានការព្រួយបារម្ភថា ខ្លួនអាចបាញ់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ប្រសិនបើពេលវេលាកំណត់ មិនត្រូវបានឆ្លើយតប៕ ដោយ៖ ឈូក បូរ៉ា

To Top