ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ីនិងចិន បញ្ជូនសេចក្តីព្រាង សេចក្តីសម្រេចចិត្ត ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដកទណ្ឌកម្មលើ កូរ៉េខាងជើង

UN៖ ប្រទេសរុស្ស៊ីនិងចិន បានបញ្ជូនសេចក្តីព្រាងសេចក្តី សម្រេចចិត្តមួយ ទៅក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ដើម្បីដកទណ្ឌកម្មលើកូរ៉េខាងជើង និងបន្តការចរចា ៦ ភាគី។ នេះបើយោងតាមអត្ថបទ នៃឯកសារ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ដំណោះស្រាយនេះស្នើឱ្យ លើកលែងកិច្ចសហប្រតិបត្តិការផ្លូវដែក និងអន្តរកូរ៉េ ពីការដាក់ទណ្ឌកម្មរបស់អង្គការ សហប្រជាជាតិ និងដករាល់វិធានការដែលដាក់ ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលទាក់ទងដោយផ្ទាល់ទៅនឹង ជីវភាពរស់នៅរបស់ប្រជាជនស៊ីវិល។

សេចក្តីព្រាងដំណោះស្រាយនេះ ក៏អំពាវនាវផងដែរឱ្យមានការ ចាប់ផ្តើមឡើងវិញនូវកិច្ចចរចា ៦ ភាគីឬការចាប់ផ្តើមការពិគ្រោះ យោបល់ពហុភាគីឡើងវិញ តាមទម្រង់ស្រដៀងគ្នាផ្សេងទៀត ដោយមានគោល ដៅសម្របសម្រួលដំណោះស្រាយ ដោយសន្តិវិធីនិងគ្រប់ជ្រុងជ្រោយតាមរយៈការសន្ទនា កាត់បន្ថយភាពតានតឹងនៅឧបទ្វីបកូរ៉េ និងលើសពីនេះទៀត និងជំរុញឱ្យមានស្ថិរភាព ប្រកបដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ដែលមានផលប្រយោជន៍ ទៅវិញទៅមកនៅអាស៊ីឦសាន។

សេចក្តីព្រាងច្បាប់នេះក៏បាននិយាយផងដែរថា បណ្តាប្រទេសជាសមាជិក អង្គការសហប្រជាជាតិគួរតែបញ្ឈប់វិធានការ ដែលស្នើសុំឱ្យប្រជាជនកូរ៉េខាងជើង ទាំងអស់ដែលធ្វើការនៅក្រៅប្រទេសវិលត្រឡប់ មកមាតុភូមិវិញនៅត្រឹមថ្ងៃទី ២២ ខែធ្នូ៕ ប្រែសម្រួលៈ ណៃ តុលា

To Top