បរទេស៖ រដ្ឋាភិបាលលោក ណារិនដ្រា ម៉ូឌី បានបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំង នឹងភាពវឹកវរដែលកំពុងបន្តដោយអះអាងថា ការតវ៉ាប្រឆាំងនឹងច្បាប់ភាពជាពលរដ្ឋ គឺជាការចាក់សាំងលើភ្លើង ពីសំណាក់អ្នកដែល មិនមានឈ្មោះនៅក្នុងនិងក្រៅប្រទេស។ ទោះយ៉ាងណាក៏ដោយ អ្នកសិក្សានិងអ្នកវិភាគជាច្រើនកត់សម្គាល់ថា ការតវ៉ា គឺនឹងធ្វើឱ្យបាត់បង់អាយុជីវិត ហើយនឹងបង្កភាពវឹកវរក្នុង សង្គមអស់រយៈពេលជាច្រើនឆ្នាំ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការ លើកឡើងរបស់លោក Syed Mohammad Mortaza បញ្ញាវន្តនៅបណ្ឌិតសភាសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យ Jamia Millia Islamiaថា « វាមិនមែននិយាយអំពីការបោះឆ្នោត ឬឥទ្ធិពលនយោបាយអ្វីនោះទេ។ វាគឺបញ្ហាអត្ថិភាព»។
លោកបន្តថា « យើងមិនទាន់ត្រៀមខ្លួនដើម្បី រស់នៅក្នុងប្រទេសនេះក្នុងនាមជាពលរដ្ឋវណ្ណៈទី ២ ទេ។ មិនមែនទាល់តែសោះ…យើងត្រៀមខ្លួនសម្រាប់ការ ប្រយុទ្ធគ្នាដ៏យូរអង្វែង” ។
កាលពីសប្តាហ៍មុននិស្សិតឥស្លាម នៅទូទាំងប្រទេសបានជំរុញឱ្យប្រជាជនចូលរួមក្នុងបុព្វហេតុរបស់ពួកគេ ដោយស្វែងរកសូម្បីតែអ្នកដែលមិនធ្លាប់មាននៅ លើបណ្តាញសង្គម។ សមាជិកស្នូលម្នាក់នៃក្រុមបាតុករដែលសុំមិន បញ្ចេញឈ្មោះបាននិយាយថា ចលនានេះមានគោលបំណងផ្សព្វផ្សាយ ពាក្យ និងសំឡេងរបស់ពួកគេទោះបីប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា មិនតំណាងឱ្យពួកគេក៏ដោយ។
មានការភ័យខ្លាចជាទូទៅ ក្នុងចំណោមប្រជាជនម៉ូស្លីមដែលមិនមានអារម្មណ៍ថា ត្រូវបានគំរាមកំហែងដោយ ច្បាប់វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ (CAA) ប៉ុន្តែពិតជាមានការគំរាម កំហែងដោយការចុះបញ្ជីសញ្ជាតិរបស់ពលរដ្ឋ (NRC) ។
ប្រជាជនម៉ូស្លីមជាច្រើនភ័យខ្លាចថា បន្ទាប់ពីការចុះបញ្ជីសញ្ជាតិរបស់ជាតិ (NRC) ត្រូវបាន ដាក់ឲ្យ ដំណើរការនៅទូទាំងប្រទេសឥណ្ឌាហើយនោះ ប្រជាជនម៉ូស្លីមនឹងត្រូវ បង្ខំឲ្យ បង្ហាញសញ្ជាតិរបស់ពួកគេ។ មិនមែនជាជំនឿផ្សេងទេ (ដូចជាអ្នកកាន់សាសនា ហិណ្ឌូ ជេន ស៊ីសស៊ីស គ្រីស ប៉ាសស៊ីស ឬពុទ្ធសាសនិកជន) ដែលបន្ទាប់ពីបានធ្វើចំណាកស្រុក ចូលប្រទេសឥណ្ឌាពីប្រទេសជិតខាងអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន និងបង់ក្លាដែស គ្រាន់តែត្រូវការបង្ហាញឯកសារប៉ុណ្ណោះដោយសារតែ វិធាននៃការលើកលែងក្នុងសញ្ជាតិ ៕
ប្រែសម្រួលៈ ណៃ តុលា