ព័ត៌មានអន្តរជាតិ

ចិន និងរុស្ស៊ី ស្នើដល់ UN ឲ្យដកបម្រាម នាំចេញផលិតផល របស់កូរ៉េខាងជើង

អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ថា កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសចិន និងរុស្ស៊ី បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (អ.ស.ប ដកបម្រាមលើការនាំចេញ នូវលក្ខន្តិកៈ លើគ្រឿងសមុទ្រ និងវាយនភណ្ឌ ក្នុងគោលបំណង ចង់ឲ្យមានការចរចាគ្នា រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ។

សេចក្តីព្រាងច្បាប់នេះ ក៏បានអំពាវនាវឲ្យមានការហាមប្រាម លើប្រជាជនកូរ៉េខាងជើង ដែលកំពុងធ្វើការនៅក្រៅប្រទេស និងបញ្ឈប់នូវតម្រូវការឆ្នាំ២០១៧ សម្រាប់ពលករទាំងអស់ នោះត្រូវបានបញ្ជូន ត្រឡប់មកប្រទេសវិញ នៅសប្តាហ៍ក្រោយ ។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងលើកលែងផងដែរ នូវគម្រោងសហប្រតិបត្តិការផ្លូវដែក និងអន្តរកូរ៉េពីការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ។

គេមិនទាន់ដឹងច្បាស់ ថាតើ នៅពេលណា ឬថាតើសេចក្តីព្រាងសេចក្តីសម្រេចចិត្តនេះ អាចត្រូវបានគេបោះឆ្នោត នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដែលមានសមាជិក១៥រូបនោះទេ។ ដំណោះស្រាយមួយត្រូវការសំឡេងគាំទ្រចំនួន ៩ ហើយមិនមានការយល់ព្រម ពីសហរដ្ឋអាមេរិក បារាំង អង់គ្លេស រុស្ស៊ី ឬចិននោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top