ព័ត៌មានអន្តរជាតិ

ប្រធានមន្ទីរបញ្ចកោណ ៖ កូរ៉េខាងជើង ទំនងជានឹងមិនសូវពេញចិត្ត ពេញថ្លើមនោះទេ ចំពោះការធ្វើតេស្តមីស៊ីល

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ថា លោក Mark Esper រដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិក បានថ្លែងកាលពីថ្ងៃចន្ទ ថាប្រទេសកូរ៉េខាងជើង ទំនងជានឹងធ្វើតេស្ត ដែលមិនបាន បញ្ជាក់អ្វី ប្រសិនបើពួកគេមិនពេញចិត្ត ក្នុងពេលមានការភ័យខ្លាចថា ប្រទេសទាំងពីរអាចនឹងវិលត្រឡប់ ទៅរកការប៉ះទង្គិចគ្នា ដែលពួកគេធ្លាប់បានជួបប្រទះ នៅមុនពេលចាប់ផ្តើមការទូត ។

ភាពតានតឹងបានកើនឡើង ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅពេលដែលទីក្រុងព្យុងយ៉ាង បានធ្វើការសាកល្បងអាវុធជាបន្តបន្ទាប់ និងធ្វើសង្គ្រាមពាក្យសម្តី ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ។

“យើងបានឃើញការពិភាក្សា អំពីការធ្វើតេស្ត ។ ខ្ញុំគិតថា ពួកគេនឹងទំនង ជាប្រសិនបើពួកគេមិនពេញចិត្ត” Esper បានប្រាប់អ្នកយកព័ត៌មាន ដែលធ្វើដំណើរជាមួយគាត់ពីអឺរ៉ុប ត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោន ។

លោកមិនបានផ្តល់ព័ត៌មានលម្អិត អំពីប្រភេទនៃការសាកល្បងអ្វី ដែលអាចកើតមាននោះទេ ប៉ុន្តែលោកបានបន្ថែមទៀតថា លោកមានក្តីសង្ឃឹម ចំពោះកិច្ចប្រឹងប្រែងការទូត ។
ក្រុមអ្នកជំនាញនិយាយថា កូរ៉េខាងជើង អាចចាប់ផ្តើម សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីប ហៅកាត់ថា (ICBM) ដែលត្រូវបានផ្អាកចាប់ តាំងពីឆ្នាំ២០១៧ ដែលនេះជាសកម្មភាពមួយ ដែលត្រូវបានគេមើលឃើញថា មានការបង្កហេតុយ៉ាងខ្លាំង នៅក្នុងទីក្រុងវ៉ាស៊ីនតោន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top