ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-អាមេរិក​ នឹងធ្វេីកិច្ចចរចាចែករំលែក ចំណាយយោធា​ចុងក្រោយនៅថ្ងៃនេះ

សេអ៊ូល៖​ កូរ៉េខាងត្បូង​ និងសហរដ្ឋអាមេរិក​ គ្រោងនឹងធ្វើកិច្ចចរចាចែករំលែកចំណាយ ការពារជាតិនៅថ្ងៃពុធនេះ​ ប៉ុន្តែឱកាសនៃកិច្ចព្រមព្រៀងហាក់ដូចជាទាបព្រោះថា ភាគីទាំងពីរនៅឆ្ងាយពីគ្នាថាតើក្រុងសេអ៊ូលគួរចំណាយប៉ុន្មាន លេីវិស័យការពារជាតិរបស់ខ្លួន។

លោក Jeong Eun-bo ប្រធានអ្នកចរចាកូរ៉េខាងត្បូង​ និងសមភាគីអាមេរិកលោក James DeHart គ្រោងនឹងជួបគ្នានៅម៉ោង ១០ ព្រឹកនៅទីក្រុងសេអ៊ូល​ ដើម្បីបន្តកិច្ចពិភាក្សារយៈពេល ២ ថ្ងៃស្តីពីការបន្តកិច្ចព្រមព្រៀង វិធានការពិសេស (SMA) កិច្ចព្រមព្រៀងចែកថ្លៃគ្នា​ ដោយការចរចារនៅសប្តាហ៍នេះ ទំនងជាការពិភាក្សាចុងក្រោយមុនពេល SMA បច្ចុប្បន្នផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ។

ទោះយ៉ាងណាឱកាសនៅតែទាប ដែលថាភាគីទាំងពីរនឹងធ្វើកិច្ចព្រមព្រៀងមួយនៅមុនដំណាច់ឆ្នាំនេះ​ ព្រោះថាប្រទេសទាំងពីរនៅឆ្ងាយពីគ្នាថាតើទីក្រុងសេអ៊ូល​ គួរចំណាយប៉ុន្មាន​ សម្រាប់ការថែរក្សាកងទ័ពកូរ៉េ (USFK) ២៨.៥០០ នាក់៕

ដោយ​ ឈូក​ បូរ៉ា

To Top