វ៉ាស៊ីនតោន៖ ឧត្តមសេនីយ៍ទ័ពអាកាសកំពូលរបស់សហរដ្ឋអាមេរិកត្រូវបានដកស្រង់សម្តីដោយលើកឡើងថាប្រទេសកូរ៉េខាងជើង អាចសាកល្បង មីស៊ីលរយៈចម្ងាយឆ្ងាយជាអំណោយបុណ្យណូអែល សម្រាប់សហរដ្ឋអាមេរិក។
មេបញ្ជាការកងទ័ពអាកាសប៉ាស៊ីហ្វិកអាមេរិកឧត្តមសេនីយ៍ Charles Brown បានធ្វើការកត់សម្គាល់នៅក្នុងតុអាហារពេលព្រឹកនៅទីក្រុងវ៉ាស៊ីនតោន ដោយសារភាពតានតឹងបានកើនឡើងនៅមុនកាលបរិច្ឆេទកំណត់ចុងឆ្នាំរបស់កូរ៉េខាងជើង សម្រាប់ការចរចានុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។
លោកបានប្រាប់អ្នកយកព័ត៌មានថា“ អ្វីដែលខ្ញុំរំពឹង គឺប្រភេទមីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយ និងប្រភេទខ្លះទៀតជាអំណោយ” ៕
ដោយ ឈូក បូរ៉ា