ព័ត៌មានអន្តរជាតិ

ជំនួយការលោកត្រាំ៖ អាមេរិក នឹងមិនបន្ធូរបន្ថយទណ្ឌកម្ម លេីកូរ៉េខាងជេីងនោះទេ

វ៉ាស៊ីនតោន៖ ជំនួយការជាន់ខ្ពស់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលេីកឡេីងថា សហរដ្ឋអាមេរិក នឹងមិនបន្ធូរបន្ថយទណ្ឌកម្មលើ ប្រទេសកូរ៉េ ខាងជើង ដែលខ្វះការហាមឃាត់ អាវុធនុយក្លេអ៊ែរពេញលេញ និងអាចផ្ទៀងផ្ទាត់បាននោះទេ។

លោកស្រី Kellyanne Conway អ្នកផ្តល់ប្រឹក្សាជាន់ខ្ពស់ របស់លោកប្រធានាធិបតី ត្រាំ មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់ទៅលើសេចក្តីព្រាង សេចក្តីសម្រេចរបស់សហរដ្ឋអាមេរិក ដែលស្នើឡើងដោយចិន និងរុស្ស៊ី កាលពីថ្ងៃច័ន្ទនោះទេ។

ផ្ទុយទៅវិញលោកស្រីបាន ប្រាប់អ្នកយកព័ត៌មាន អំពីជំហររបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការ ដាក់ទណ្ឌកម្មមិនបានផ្លាស់ប្តូរទេ ហេីយនៅពេលសួរអំពីសំណើនេះលោកស្រីបានឆ្លើយថា“ យើងមិនបន្ធូរបន្ ថទណ្ឌកម្មសហរដ្ឋអាមេរិក លើប្រទេសកូរ៉េខាងជើងនោះទេ”៕ ដោយ ឈូក បូរ៉ា

To Top