ព័ត៌មានអន្តរជាតិ

កាលពីខែធ្នូ ឆ្នាំ១៩៤៦ រញ្ជួយដីមួយបានបង្ក ជារលកយក្សស៊ូណាមិ សម្លាប់មនុស្សជាង២០០០នាក់ នៅជប៉ុន

នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៤៦ ការរញ្ជួយដីនៅបាតសមុទ្រដ៏ធំមួយបានបង្កើតឱ្យកើតមានជា រលកយក្សស៊ូណាមិដែល បានបំផ្លិចបំផ្លាញទីក្រុង Honshu ប្រទេសជប៉ុនមួយភាគធំក្នុងមនុស្សប្រហែល២០០០ នាក់បានស្លាប់ហើយ កន្លះលាននាក់បាន បាត់បង់ទីជម្រករបស់ខ្លួន។ នេះគឺជាការបំផ្លិចបំផ្លាញយ៉ាងខ្លាំងបំផុតចំពោះ សហគមន៍មួយដែល
ទើបនឹងរួចផុតពីវិនាសកម្ម នៃសង្គ្រាមលោកលើកទី ២។

ការរញ្ជួយដីនៅលើដែនដី នៃប្រទេសជប៉ុននេះបានចាប់ផ្តើមឡើងនៅវេលាម៉ោង ប្រមាណជា៤ និង២០ នាទីព្រឹក នៅថ្ងៃទី២១ ខែធ្នូ ត្រូវ គេជឿជាកថា វាកើតឡើងស្ថិតនៅក្នុងចំងាយតែ២៧ ម៉ាលប៉ុណ្ណោះនៅភាគខាងត្បូងនៃកោះ Honshu។

កាលពីដើមឆ្នាំដដែលនេះ ផងគឺនៅខែមេសានៅថ្ងៃទី១រលកស៊ូណា មិមួយផ្សេងទៀតក៏បានបានវាយប្រហារទៅលើកោះហាវ៉ៃ ដោយបាន សម្លាប់មនុស្ស ១៥៩ នាក់ ផងដែរប៉ុន្តែរលកទាំងនោះមានប្រភពកំណើត ចេញពីទីតាំងរាប់រយម៉ាយពីកោះមួយនេះ៕

ប្រែសម្រួល ៖ ស៊ុន លី

To Top