សេអ៊ូល:កិច្ចប្រជុំ នៅថ្ងៃពុធទី១៨ ខែធ្នូនេះរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានត្រឹមទទួលភាពបរាជ័យប៉ុណ្ណោះ ក្នុងឈានដល់កិច្ចព្រមព្រៀងមួយស្តី ពីការចូលរួមវិភាគទាន របស់ទីក្រុងសេអ៊ូល ចំពោះវត្តមាន នៃកងទ័ពសហរដ្ឋអាមេរិក ទាំង២៨៥០០នាក់ នៅក្នុងប្រទេសរបស់ខ្លួនោះ។
ភាគីទាំងពីរបាន បញ្ចប់ ទៅនូវកិច្ចពិភាក្សាគ្នា ដែលមានរយៈពេលសរុបចំនួនន២ថ្ងៃ និងត្រូវបានគេដឹងថា ជាកិច្ចពិភាក្សា ចុងក្រោយ នៃកិច្ចព្រមព្រៀងរបស់ពួកគេមុន សុពលភាពផុតកំណត់ របស់វានឹងឈានមកដល់ថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។
សមាជិកសភា កូរ៉េខាងត្បូង បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែង រកប្រាក់រហូតដល់៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំគឺច្រើនជាងចំនួនប្រាំដង នៃចំនួនទឹកប្រាក់ ដែលក្រុងសេអ៊ូលយល់ ព្រមបង់នៅឆ្នាំនេះ។
គួរឲ្យដឹងដែរថាជាផ្នែកមួយ នៃគោល នយោបាយAmerica First របស់លោកប្រធានាធិបតី អាមេរិកដូណាល់ត្រាំ គឺខ្លួនបានទាមទារឱ្យសម្ព័ន្ធមិត្ត អាមេរិកជាច្រើនរួមទាំងសមាជិក ណាតូនិងជប៉ុនផង ក្នុងការចំណាយកាន់តែច្រើនថែមទៀត លើវិស័យការពារជាតិ របស់ពួកគេ៕
ប្រែសម្រួល:ស៊ុនលី