ព័ត៌មានអន្តរជាតិ

អាមេរិក​ ព្រមាន កូរ៉េខាងជេីង ​ចំពោះ ទណ្ឌកម្មបន្ថែមទៀត​ បេីនៅបង្កហេតុ

វ៉ាស៊ីនតោន៖​ ក្រុមសមាជិកព្រឹទ្ធសភា នៃគណៈបក្ស​ Bipartisan កាលពីថ្ងៃពុធកន្លងទៅនេះ បានព្រមានដល់ប្រទេសកូរ៉េខាងជើង​ នូវទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹង ការបង្កហេតុណាមួយ ដូចជាការបាញ់សាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយ។

សមាជិកព្រឹទ្ធសភាទាំង ៤ រូបបានដឹកនាំការអនុម័តច្បាប់ទណ្ឌកម្មលេីកូរ៉េខាងជើង​ ដែលជាផ្នែកមួយនៃច្បាប់ស្តីពីគោលនយោបាយ ការពារជាតិប្រចាំឆ្នាំដែលបានអនុម័តព្រឹទ្ធសភាកាលពីថ្ងៃអង្គារ។

 សេចក្ដីព្រាងច្បាប់ ការពារជាតិ  គឺប្រាកដជានឹងត្រូវបានអនុម័តជាច្បាប់ដូចដែលប្រធានាធិបតីអាមេរិកលោក​ ដូណាល់  ត្រាំ  បានឲ្យដឹងកាលពីសប្តាហ៍មុនថាលោកនឹងចុះហត្ថលេខាលើវាជាបន្ទាន់៕ដោយ​ ឈូក​ បូរ៉ា

https://m-en.yna.co.kr/view/AEN20191219000451325?section=national/diplomacy
To Top