ប៉ាណាម៉ាស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធររបស់ ប្រទេសប៉ាណាម៉ា បានឲ្យកាលពីថ្ងៃពុធថា អ្នកទោស២នាក់ផ្សេងទៀតបានស្លាប់ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងក្រុមអ្នកទោសនៅពន្ធនាគារ La Joyita នៅខាងកើតក្រុងប៉ាណាម៉ា ដែលនាំឲ្យអ្នកស្លាប់មានរហូតដល់១៤នាក់ ។
របាយការណ៍បឋមបានឲ្យដឹង កាលពីយប់ថ្ងៃអង្គារថា មានអ្នកទោស ១២នាក់ ត្រូវបានបាញ់សម្លាប់ និង ១១នាក់ផ្សេងទៀតបានរងរបួស ។
ព័ត៌មាននៃអ្នកស្លាប់ចុងក្រោយ បានកើតឡើងដោយសារតែ ចំនួនអ្នករងរបួសនៅសល់ ៩នាក់ ។
ការប៉ះទង្គិចគ្នាបណ្តាលឲ្យ ស្លាប់ក្នុងពន្ធនាគារ បានកើតឡើងជាប្រវត្តិសាស្ត្រសម្រាប់ប៉ាណាម៉ា ដែល បានកើតឡើងចន្លោះម៉ោង២និង២និង៣០នាទី ត្រូវនឹងម៉ោង១៩និង០០នាទី និងម៉ោង១៩និង៣០នាទី ម៉ោងសកល កាលពីថ្ងៃអង្គារ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា