ព័ត៌មានអន្តរជាតិ

មេដឹកនាំ កូរ៉េខាងត្បូង-ជប៉ុន នឹងបេីកកិច្ចពិភាក្សា ទ្វេភាគីនៅចិន សប្ដាហ៍ក្រោយ

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន នឹងជួបពិភាក្សាកិច្ចប្រជុំ កំពូលលើកទី១ មួយជាមួយនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ ក្នុងរយៈពេល១៥ខែនៅសប្តាហ៍ក្រោយនៅពេលដែលមេដឹកនាំ ទាំងពីរធ្វើទស្សនកិច្ចនៅប្រទេសចិន សម្រាប់កិច្ចប្រជុំក្រុមប្រចាំឆ្នាំ ដែលមានការចូលរួមពីមេដឹកនាំចិន។

ផែនការនៃកិច្ចប្រជុំកំពូលនេះ បានលើកឡើងនូវការរំពឹងទុក សម្រាប់ការឈានទៅរកភាពជោគជ័យមួយនៅ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះពាណិជ្ជកម្ម រយៈពេលមួយខែរវាងភាគីទាំងពីរ ដែលទំហំពាណិជ្ជកម្ម អាចបណ្តាលមកពីជម្លោះ កាន់តែស៊ីជម្រៅជុំវិញបញ្ហាប្រវត្តិសាស្ត្រ។

មុននេះលោកអាបេ បានបែកធ្លាយព័ត៌មាននេះ​ ដោយនិយាយជាសាធារណៈថា លោកនឹងចូលរួមកិច្ចប្រជុំកំពូលបីផ្លូវ នៅភាគនិរតីទីក្រុងឆឹងទូ ប្រទេសចិននៅថ្ងៃណូអែល ហើយនឹងជួបទ្វេភាគីជាមួយលោកមូននៅទីនោះ៕

ដោយ ឈូក បូរ៉ា

To Top