តៃយួន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ថា នៅថ្ងៃសុក្រនេះ ប្រទេសចិន បានបាញ់បង្ហោះ ផ្កាយរណបស៊ើបការណ៍ តំបន់ដាច់ស្រយាល ចំនួន០១គ្រឿង សម្រាប់ប្រទេសអេក្យូពី ដែលជាផ្កាយរណបលើកដំបូង បង្អស់របស់ប្រទេស នៅក្នុងទ្វីបអាហ្វ្រិក ក្នុងគោលបំណង ដើម្បីជួយដល់ ការស្រាវជ្រាវ របស់ប្រទេស អំពីការបំរ៉ែលបំរួល អាកាសធាតុ ។
ផ្កាយរណបខ្នាតតូច ដែលជាប្រភេទផ្កាយរណបស៊ើបការណ៍ តំបន់ដាច់ស្រយាល ដែលបានបរិច្ចាគដល់ប្រទេស អេក្យូពីដោយប្រទេសចិន បានបញ្ជូនទកាន់ទីអវកាសទាំងអស់គ្នា ជាមួយគ្នានោះដែរ មានផ្កាយរណបចំនួន០៨គ្រឿង ផ្សេងទៀត ដែលបានរុញច្រាន ដោយគ្រាប់រ៉ុក្កែត Long March-4B ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយ រណបតៃយួន នៅក្នុងខេត្តសានស៊ី ភាគខាងជើងនៃប្រទេសចិន ។
លេខាធិការដ្ឋានអវកាសជាតិចិន បានឲ្យដឹងថា ផ្កាយរណបមានទម្ងន់៦៥គីឡូក្រាម និងបានរចនាឡើងដែល មានអាយុកាល២ឆ្នាំ ដែលអាចចាប់យកទិន្នន័យ នៅតំបន់ដាច់ស្រយាលសម្រាប់ វិស័យកសិកម្ម ព្រៃឈើ អភិរក្សទឹក រួមទាំងការទប់ស្កាត់ គ្រោះមហន្តរាយ និងធារាសាស្ត្រផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា