ព័ត៌មានអន្តរជាតិ

អ្នកពន្លត់ ២នាក់ បាត់បង់ជីវិតភ្លាមៗ ខណៈព្យាយាមជួយបាញ់ទឹក ពន្លត់ភ្លើងឆេះព្រៃ ដែលបន្តកើតឡើងខ្លាំង នៅអូស្ត្រាលី

អូស្ត្រាលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ថា ក្រុមមន្ត្រីបាននិយាយឲ្យដឹង កាលពីថ្ងៃសុក្រថា ក្រុមអ្នកពន្លត់អគ្គិភ័យអូស្ត្រាលី ចំនួន០២បានស្លាប់ និងរបួស០៣ នាក់ នៅគ្រាដែលរថយន្តរបស់ពួកគេ គេចចេញពីភ្លើងហើយបង្កហេតុ ខណៈដែលព្យាយាមពន្លត់ភ្លើង ដែលកំពុងឆាបឆេះ នៅរដ្ឋ New South Wales (NSW)។

ក្រុមសេវាកម្មពន្លត់អគ្គិភ័យជនបទ ប្រចាំនៅរដ្ឋ(NSW) បាននិយាយថា ឧប្បត្តិហេតុបានកើតឡើង នៅពេលដែល រថយន្តបានបុកមកលើដើមឈើមួយដើម នៅពេលដែលបើកនៅលើដងផ្លូវ នៅក្នុងអំឡុងពេលប្រតិបត្តិការ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្រុង Buxton ចម្ងាយប្រមាណ១០០គីឡូម៉ែត្រ នៃក្រុងស៊ីដនី ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ចេញដោយក្រុមសេវាកម្មពន្លត់អគ្គិភ័យ បានបញ្ជាក់ថា “នេះជាគ្រោះមហន្តរាយ មួយដែលជាព្រឹត្តិការណ៍កើតឡើង ជាអ្វីដែលបានកើតរួចទៅហើយ នៅថ្ងៃដ៏លំបាកក្នុងពេលបំពេញការងារ និងស្ថិតនៅក្នុងរដូវ ដែលមានអគ្គិភ័យឆាបឆេះឡើង” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top